ឥណ្ឌូ​នេ​ស៊ី​៖​ ​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​ឆ្លង​កូ​វី​ដ​១​៩​ ​បន្ទាប់ពី​រដ្ឋមន្ត្រី​២​រូប​ឆ្លង​

អភិបាល​រដ្ឋធានី​ហ្សា​កា​តា​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​An​i​e​s B​as​wed​an​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការ​ការប្រកាស​ឲ្យដឹង​ផ្ទាល់​ពី​រូបលោក​ ​នា​ថ្ងៃ​ទី​១​ ​ធ្នូ​ ​២​០​២​០​នេះ​ ​ហើយ​បុរស​វ័យ​៥​១​ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុងចំណោម​អ្នកនយោបាយ​និង​មន្ត្រី​ជាច្រើន​ក្នុង​ប្រទេស​ ​ដែល​បាន​ឆ្លង​ជំ​ងឹកូ​វី​ដ​១​៩​នេះ​ ​ក្នុង​នោះ​ ​សូម្បីតែ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ ​និង​រដ្ឋមន្ត្រី​សាសនា​ក៏បាន​ឆ្លង​ដែរ​។​


​លោក​អភិបាល​ ​An​i​e​s B​as​wed​an​ ​បាន​ប្រកាស​តាម​តេឡេក្រាម​ ​ដោយ​បញ្ជាក់​ពី​វិជ្ជមាន​ ​ក្នុង​កំពុង​សម្រាក​ព្យាបាល​ ​ហើយ​បន្ត​ទៀត​ថា​ ​«​ខ្ញុំ​ចង់​រំលឹក​ដល់​អ្នកគ្រប់គ្នា​ថា​ ​ជំងឺ​កូ​វី​ដ​១​៩​នៅតែ​ស្ថិត​ជុំវិញ​យើង​ ​ហើយ​មករ​ក​យើង​ទាំងអស់គ្នា​។​»​


​អភិបាល​រង​ក្រុង​ហ្សា​កា​តា​លោក​ ​A​h​mad​ R​i​z​a​ ​Pat​r​i​a​ ​ក៏បាន​ឆ្លង​ដែរ​ ​កាលពី​ថ្ងៃអាទិត្យ​ ​។​ ​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​២​៧​០​លាន​នាក់​មួយ​នេះ​ ​មា​ករណី​ឆ្លង​ថ្មី​ដ៏​ខ្ពស់​ ​ក្នុង​ស​ប្តាហ៍​មុន​ ​ហើយ​មកទល់​នេះ​ ​មាន​ជាង​៥​៣​ម៉ឺន​ករណី​ ​ស្លាប់​មនុស្ស​ជិត​១​៧​០​០​០​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner