ផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ បានចាប់​ផ្តើម​ដំណើរការអ៊ុតកៅស៊ូ បេទីម ហើយ

អត្ថបទដោយ៖
ជា សេឌី

ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល​ជា១ឆ្នាំ​បន្តិច​ប៉ុណ្ណោះ ដែលក្រុមហ៊ុនចំនួន៨ បានដំណើរការស្ថាបនានៅខេត្តព្រះសីហនុ ចំនួន៣៤ខែ្សយ៉ាង    សកម្ម។ ជាលទ្ធផលជាក់ស្តែងក្រុមហ៊ុនបានសម្រេចបានលទ្ធផលដូចការគ្រោងទុក  បន្ទាប់ពីបានចាក់​បេតុងរួចរាល់រយៈពេលប៉ុន្មានខែកន្លងមកនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដំណើរការអ៊ុតបេ​ទីមបានចាប់ផ្តើមដំណើរការផ្លូវមួយចំនួនក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា ប្រធានគណៈ​កម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរ    សមុទ្រកម្ពុជា(គអឆក) និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង​​មន្រ្តីអមដំណើរជាច្រើនរូបទៀតផងដែរ។

ប្រភពពីមន្ត្រីអោយដឹងថា ផ្លូវទាំង៣៤ខ្សែ នេះនឹងត្រូវអ៊ុតកៅស៊ូបេទីមពីលើបេតុងដែលមានគ្រឹៈ​រឹងមាំធានាការដឹកជញ្ជូនគ្រប់ប្រភេទ។ ជាជំហានដំបូងនេះក្រុមហ៊ុនចាប់ផ្តើមអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។

ក្រុមហ៊ុនចំនួន ៣ ដែលទទួលបានសិទ្ធក្នុងការងារអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែនេះ៖

១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាមជាប់ (ផ្លូវជាតិលេខ៤)។

២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសិវ: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃ នប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។

៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD  ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្រុមហ៊ុនទាំង៣នេះបានដំណើរការអ៊ុតបេទីមព្រមៗគ្នាតែម្តង។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន L.S Construction Lee Service Cambodia PTC.,LTD បានឱ្យដឹងថា ក្រុមហ៊ុនថានឹងប្រើពេលវេលា ៩០ថ្ងៃប៉ុណ្ណោះសម្រាប់ដំណើរការអ៊ុតកៅស៊ូ ដោយគ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner