​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បន្ត​ស្ថិតនៅ​ក្នុង​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​ដដែល​ ​បន្ទាប់ពី​តុលាការជាន់ខ្ពស់​បំផុត​សម្រេចឲ្យ​រួចផុត​ពី​ការចោទប្រកាន់

ថៃ​៖​ ​តុលាការ​ខ្ពស់​បំផុត​របស់​ប្រទេស​ថៃ​ ​នៅ​ថ្ងៃពុធ​នេះ​ ​បានសំរេច​អោយ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​រួចផុត​ពី​ការចោទប្រកាន់​រំលោភ​ក្រម​សីលធម៌​ ​ដូច​មាន​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ ​ដោយ​អនុញ្ញាត​អោយ​លោក​អាចប​ន្ត​នៅ​ក្នុង​មុខតំណែង​ដដែល​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ការ​សម្រេច​ក្តី​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ចំ​ពេល​លោក​ ​ប្រា​យុទ្ធ​ ​ប្រឈម​នឹង​ការ​តវ៉ា​ប្រឆាំង​រាប់​ខែ​មក​ហើយ​ ​ពីសំណាក់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយក្រុម​និស្សិត​ ​ដែល​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​ផង​ដែរ​ ​ដោយសារតែ​ពួកគេ​យល់ឃើញ​ថា​ ​លោក​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​ ​តាមរយៈ​ការបោះឆ្នោត​ដែល​មាន​ការរៀបចំ​ទុកមុន​មួយ​ ​។​

គួរ​បញ្ជាក់​ថា​ ​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​បានសំរេច​លើ​បណ្តឹង​ប្តឹង​ដោយ​គណបក្សប្រឆាំង​ភឿ​ថៃ​ ​ដែល​ថា​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​រំលោភច្បាប់​ដោយសារតែ​បន្ត​នៅក្នុងផ្ទះ​យោធា​មួយ​ក្នុង​បន្ទាយទាហាន​ ​ទោះ​ជា​លោក​បាន​លាឈប់​ពី​មេបញ្ជាការ​កងទ័ព​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៤​ហើយ​ក្តី​ ​។​ ​បណ្តឹង​ចោទប្រកាន់​ថា​ ​លោក​បាន​រំលោភ​មាត្រា​ច្បាប់​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ដែល​ហាម​នាយករដ្ឋមន្ត្រី​ទទួល​បាន​ផលប្រយោជន៍​ពិសេស​ពី​បណ្តា​ទីភ្នាក់ងារ​រដ្ឋ​ ​ឬ​ ​ក្រុមហ៊ុន​សហគ្រាស​ដែល​ជា​ទំនាស់​ផលប្រយោជន៍​ ​។​ ​បើសិនជា​រដ្ឋមន្ត្រី​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​កំហុស​ ​ដូច្នេះ​មន្ត្រី​នោះ​នឹង​ត្រូវ​ដក​សិទ្ធិ​ ​និង​បង្ខំ​អោយ​ចាកចេញ​ពី​មុខតំណែង​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner