អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦៥លាននាក់ ក្នុងនោះស្លាប់ជិត១លាន៥០ម៉ឺននាក់ និងជាសះស្បើយជិត៤៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៤លាន៨២ម៉ឺន១ពាន់៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៩ម៉ឺន៨ពាន់៣១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៤លាន៩២ម៉ឺន៤ពាន់៣៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៣១ម៉ឺន៣ពាន់៩០០នាក់ ស្លាប់ចំនួន២៧ម៉ឺន៩ពាន់៨៦៥នាក់ និងជាសះស្បើយចំនួន៨លាន៤៦ម៉ឺន២ពាន់៣៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៥៣ម៉ឺន៣ពាន់៤៧១នាក់ ស្លាប់ចំនួន១៣ម៉ឺន៨ពាន់៦៥៧នាក់ និងជាសះស្បើយ៨លាន៩៧ម៉ឺន១០៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៤៣ម៉ឺន៦ពាន់៦៥០នាក់ ស្លាប់១៧ម៉ឺន៤ពាន់៥៣១នាក់ និងជាសះស្បើយ៥លាន៦៩ម៉ឺន៨ពាន់៣៥៣នាក់ ៕