​ប្រជាជន​ជប៉ុន​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ ​បន្ទាប់ពី​សភា​ជប៉ុន​បាន​អនុម័ត​ពង្រាង​ច្បាប់​មួយ

ជប៉ុន​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​នេះ​ថា​ ​សភា​ជប៉ុន​នៅ​ថ្ងៃពុធ​នេះ​ ​បាន​អនុម័ត​ពង្រាង​ច្បាប់​មួយ​ ​ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ដោយ​ឥត​គិតថ្លៃ​សំរាប់​ប្រជាជន​ទូទៅ​ ​ហើយ​រដ្ឋាភិបាល​កណ្តាល​ជា​អ្នក​ចេញ​ការ​ចំណាយ​ ​។​

ការ​អនុម័ត​ដោយ​សភា​ជាន់ខ្ពស់​ខាងលើ​នេះ​ ​បាន​កើតមានឡើង​បន្ទាប់ពី​ការ​អនុម័តយល់ព្រម​ដោយ​សភា​ជាន់​ទាប​ ​ដែល​នឹង​ធ្វើ​អោយ​ពង្រាង​ច្បាប់​នេះ​ចូលជាធរមាន​ ​ហើយ​វាក​៏​នឹង​អនុញ្ញាត​អោយ​រដ្ឋាភិបាល​តំបន់​ដឹកនាំ​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ​ ​។​ ​ចំណាត់​ការ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅពេលដែល​ជប៉ុន​ជួប​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ក្នុង​រលក​ថ្មី​ដ៏​អាក្រក់​បំផុត​នៅ​តំបន់​ខ្លះ​ ​ដែល​នាំ​អោយ​មានការ​អំពាវនាវ​អោយ​បិទ​រង្គសាល​ ​និង​ភោជនីយដ្ឋាន​មុនម៉ោង​កំណត់​ ​ហើយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏បាន​ផ្អាក​កម្មវិធី​ធ្វើដំណើរ​មួយ​ ​ដែល​មានបំណង​ទ្រោល​សេដ្ឋកិច្ច​ឡើងវិញ​ ​។​

បន្ថែម​លើ​នេះ​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏បាន​ប្តេជ្ញា​រក​វ៉ាក់សាំង​មក​ចាក់​អោយ​ប្រជាជន​លោក​គ្រប់គ្រាន់​ ​ដែល​យ៉ាង​យូរ​នៅ​ត្រឹម​ឆមាស​ទី​១​ ​ឆ្នាំ​២​០​២​១​ ​តែ​គេ​មិន​ដឹង​ថា​តើ​ជនបរទេស​នៅ​ជប៉ុន​ ​នឹង​ស្ថិត​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ឥត​គិតថ្លៃ​នេះ​ដែរ​ឬ​អត់ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner