ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​អោយ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ​ជូន​ប្រជាជន​រុស្ស៊ី​នាស​ប្តាហ៍​ក្រោយ

រុស្ស៊ី​៖​ ​សារ​ព័ត៌មាន​ R​T​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​នេះ​ថា​ ​ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ្ល៉ា​ឌី​មៀ​រ​ ​ពូ​ទី​ន​ ​បាន​ចេញ​បញ្ជា​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នាស​ប្តាហ៍​ក្រោយនេះ​ ​។​

នៅ​ក្នុង​សន្និសីទ​វីដេអូ​មួយ​នៅ​ថ្ងៃពុធ​នេះ​ ​លោក​ ​ពូ​ទី​ន​ ​បាន​ប្រាប់​ឧបនាយក​រដ្ឋ​ម​ន្រ្តីរុស្ស៊ី​លោកស្រី​ ​T​at​i​an​a​ ​Go​l​i​ko​v​a​ ​ដែល​ទទួលបន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​របស់​រុស្ស៊ី​ថា​ ​ខ្ញុំ​បាន​ស្នើ​អោយ​រៀបចំ​ដំណើរការ​ចាក់សាំង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ​ដោយ​ត្រូវ​ចាប់ផ្តើម​នៅ​ចុង​ស​ប្តាហ៍​ក្រោយ​ ​។​ ​ជា​ការ​ឆ្លើយតប​ ​លោកស្រី​សន្យា​ថា​ ​នឹង​រាយការណ៍​ជូន​លោក​ ​ពូ​ទី​ន​ ​វិញ​ ​នៅ​ពេល​រដ្ឋាភិបាល​បំពេញកិច្ចការ​ងារ​នេះ​ចប់​សព្វគ្រប់​ ​។​

លោក​ ​ពូ​ទី​ន​ ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ប្រមាណ​២​លាន​ដូ​ស​ ​បាន​ត្រៀម​រួចរាល់​ហើយ​ ​ឬ​នឹង​ត្រូវ​ផលិត​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ​ ​ដែល​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ ​និង​គ្រូ​ជនជាតិ​រុស្ស៊ី ​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ចំនួន​២​ដូ​ស​ភ្លាម​ៗ​បាន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner