​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​អង់គ្លេស​នាស​ប្តាហ៍​ក្រោយ​ ​នឹង​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ​ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព

​អង់គ្លេស​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​នេះ​ថា​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​អាច​នឹង​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដោយមាន​ការផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព​ ​ប៉ុន្តែ​លោក​នឹង​មិន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​មុន​អ្នក​ដែល​ងាយ​រងគ្រោះ​ ​ឬក៏​អ្នក​ត្រូវការ​ជាចាំបាច់​បំផុត​នោះ​ទេ​ ​។​

អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​បញ្ជាក់​ថា​ ​លោក​ ​ចន​សុ​ន​ ​ចង់​ចាក់​វ៉ាក់សាំង​ដោយមាន​ការផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព​ ​និង​បញ្ចុះបញ្ចូល​អោយ​ប្រជាជន​អង់គ្លេស​ ​យល់ព្រម​ចាក់​វ៉ាក់សាំង​ ​នៅ​ពេល​មាន​វ៉ាក់សាំង​តែប៉ុណ្ណោះ​ ​។​

សូម​បញ្ជាក់​ថា​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​សាទរ​ដល់​ប្រទេស​របស់​លោក​ ​ក្នុង​ការ​អនុម័ត​អោយ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​និង​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ដែល​កំពុង​ជា​ក្ដី​សង្ឃឹម​មួយ​បិទ​បញ្ចប់​ ​ការ​ឆ្លង​រាតត្បាត​ជំងឺ​ ​Co​v​i​d​-19 ​និង​ធ្វើ​អោយ​ជីវិត​នានា​ក្នុង​ពិភពលោក​ត្រឡប់ទៅ​រក​សភាព​ធម្មតា​ឡើងវិញ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner