រដ្ឋមន្រ្តីក្រសួងរ៉ែ ចុះមកទស្សនកិច្ច ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្កាវ៉ាត ស្ថិតក្នុង ស្រុកទឺកផុស

ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលអញ្ជើញចុះមកទស្សនកិច្ច ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព៦០មេហ្កាវ៉ាត ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្កំពង់ឆ្នាំង។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដំណើរដោយ លោក ស៊ីវ រ៉ុន សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូជាច្រើនផ្សេងទៀតនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានចុះទស្សនកិច្ច ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអនុភាពសរុប៦០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង លោក អ៊ុករស បានបញ្ជាក់អោយដឹងថាៈ ខេត្តកំពង់ឆ្នាំងមានអនុស្ថានីយចែកថាមពលអគ្គិសនី១កន្លែងនៅស្រុកទឹកផុស និងស្ថានីយផលិតឋាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលមានអនុភាព៦០មេហ្កាវ៉ាត ដែលសាងសង់រួចរាល់ និងកំពុងដំណើរការរៀងរាល់ថ្ងៃលើផ្ទៃដី៨០ហិកតាដែលស្ថិតនៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងកំពុងសិក្សាស្រាវជ្រាវទីតាំងស្ថានីយមួយកន្លែងទៀតដែលដើរដោយពន្លឺព្រះអាទិត្យតាមទិសដៅនិងផែនការសកម្មភាពរបស់អគ្គិសនីកម្ពុជាផងដែរ៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner