AFHជាអង្គការដៃគូក្នុងការប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ៖បើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ-១៩ តែការផ្ដល់សេវាសុខាភិបាល នៅតែបន្តនិងប្រព្រឹត្តិទៅដោយរលូន

   នៅក្នុងឱកាសប្រារព្វ នូវ ទិវាសកលលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូឆ្នាំ២០២០ ក្រោមប្រធានបទ “សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា” នៅខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធានអង្គការAHFបានថ្លែងថា៖ជាការលំបាកនូវក្នុងការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍រយៈពេល១ឆ្នាំមកនេះ និងដោយសារតែមានជំងឺដ៏កាច់សាហាវជាសកលមួយទៀត គឺជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ បានបង្កនូវការលំបាកខ្លាំងក្នុងការទប់ស្កាត់ ព្រោះជាប្រភេទជំងឺផ្ដាសាយធំដ៏កាចសាហាវហើយនិងការចម្លង គឺ៖ងាយនិងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ។

      ប្រធានអង្គការសង្គមស៊ីវិលAFHដែលធ្វើការងារលើវិស័យសុខាភិបាល បានលើកឡើងបន្ថែមទៀតថា បើទោះបីជាកម្ពុជាកំពុងតែជួបនូវវិបត្តិជំងឺកូវីដ-19ដូចបណ្ដាប្រទេសក្នុងសកលលោកក៏ពិតមែន។តែការងារផ្ដល់សេវាសុខាភិបាល នូវក្នុងការព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋទាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងនៅមន្ទីរពេទ្យក្លីនិកឯកជននៅតែបន្តប្រព្រឹត្តិទៅដោយរលូន។ ហើយក្នុងនោះក៏មានការផ្ដល់នូវសេវាថែទាំនិងព្យាបាលទៅលើអ្នកជំងឺអេដស៍ យ៉ាងម៉ត់ចត់ ផងដែរ។

       លោកវេជ្ជបណ្ឌិតរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា៖ ដោយសារតែបញ្ហាជំងឺកូវីដ-19នេះ គឺ៖យើងមានការព្រួយបារម្ភពីផែនការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ហើយជំងឺអេដស៍នៅតែជាបញ្ហាកង្វល់និងប្រឈមចម្បងរបស់ពិភពលោកផងដែរ។ ដោយឡែក បើទោះបីជាកម្ពុជាយើងទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងមេរោគអេដស៍និងជំងឺអេដស៍ក៏ពិតមែន តែការងារទាំងនេះ វាក៏នៅមិនទាន់ ត្រូវបានបញ្ចប់នៅឡើយនោះទេ….។

           លោកជំទាវ ស៊ុ ចិន្តា អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអាន នូវសារលិខិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ នេះដោយបានថ្លែងថា៖  រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែខិតខំបង្កើននូវប្រភពថវិកាជាតិ ក្នុងការទិញឱសថដើម្បីយកមកព្យាបាលបងប្អូនអ្នកជំងឺអេដស៍និងថែទាំ បងប្អូនទាំងនោះដោយយកចិត្តទុកដាក់ ក្នុងខណៈដែលជំនួយរបស់អន្តរជាតិក្នុងការងារកាត់បន្ថយនូវជំងឺអេដស៍កាន់តែថយចុះនោះ។

ហើយជាមួយគ្នានេះរាជរដ្ឋាភិបាលបាន និងកំពុងតែពង្រីងតទៅទៀត ជាមួយនឹងការពង្រីកនូវថវិកាសេវាសង្គម នៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបក្នុងការជួយដល់បងប្អូនទាំងនោះទៀតផង។

       ក្នុងសារលិខិតនេះ លោកជំទាវអអផិបាលរងខេត្តក៏បានលើកឡើងបន្តទៀតថា ក្នុងពង្រីកថវិកានេះ និងដើម្បីឲ្យមន្ត្រីមូលដ្ឋាន នៅក្នុងឃុំ-សង្កាត់ អាចប្រើប្រាស់ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺអេដស៍បានទៅតាមលទ្ធភាព នូវអត្រាកំណើននៃទំហំសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ របស់ខ្លួននិងឆ្លើយតបក្នុងការជួយដល់បងប្អូនដែលងាយរងគ្រោះទាំងនេះ។

        នៅក្នុងទិវាប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ឆ្នាំ២០២០ ថ្ងៃនេះ។ ឯកឩត្តម ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានសម្តែងនូវការប្ដេជ្ញាចិត្ត ក្នុងការចូលរួមជាមួយនិងរាជរដ្ឋាភិបាលនិងជាមួយបណ្តាដៃគូនានានិងជាមួយអាជ្ញាធរនិងជាពិសេសជាមួយរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ និងអង្គការដៃគូនិងសង្គមស៊ីវិលនានា ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-19នេះ ដើម្បីឈានឆ្ពោះទៅបញ្ចប់ជម្ងឺអេដស៍ នៅឆ្នាំ២០២៥ខាងមុខ ។

        ក្នុងឱកាសប្រារព្វនូវទិវាសកលលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “សាមគ្គីភាព ជាសកល និង ការទទួលខុសត្រូវរួមគ្នា” នៅខេត្តបាត់ដំបង នេះ ក៏មានចែកអំណោយជាកញ្ចប់ឃីត-សម្ភារៈនិងថវិកាមួយចំនួន ជូនដល់បងប្អូនចូលរួមទាំងនោះផងដែរ៕ ( អត្ថបទ – រូបភាព ៖  អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner