ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចដែក ត្រូវជាប់ខ្នោះសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ នៅវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ករណីលួចដែក នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវ១៩៨២ ក្រុមទី៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០២នាក់ ៖ទី១-ឈ្មោះ ហង្ស សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) , និងទី២-ឈ្មោះ  សន សិលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ពួកគេបានធ្វើសកម្មភាពលួចដែកក្នុងការដ្ឋានសំណង់ របស់ជនរងគ្រោះឈ្មោះ ថន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មិ ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ដែក៨៨ដើម , កុងផ្លាកកេឈើ៥សន្លឹក (ប្រគល់ឲ្យជនរងគ្រោះវិញ)  ម៉ូតូ០១គ្រឿង ម៉ាកសេ១១០កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1Q-1475 (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕  ដោយ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner