រថភ្លេីងបេីកបុករថយន្តបែនដឹកដីមួយគ្រឿងក្រឡាផ្ងារជើង បណ្តាលឲ្យរងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿងបានក្រឡាប់ផ្ងារជេីងចាក់ដីចោល ខណៈបេីកបរចេញពីរណ្តៅដីត្រូវរថភ្លេីង បេីកបុក បណ្តាលឲ្យរងការខូតខាត ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០  ស្ថិតនៅក្នុងភូមិតាពង់ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា  នៅមុនពេលកេីតហេតុគេបានឃេីញរថភ្លេីង មួយខ្សែដែលបេីកបរពីខេត្តចូលក្រុងភ្នំពេញ ខណៈឆ្លងកាត់ផ្លូវលំមួយខ្សែខាងលេីស្រាប់តែជ្រុលទៅបុករថយន្តបែនដឹកដី មួយគ្រឿងម៉ាក ហីយាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6712 ដែលធ្វេីដំណេីរក្នុងទិសដៅពីត្បូង ទៅជេីងបណ្តាលឱ្យឡាប់ផ្ងារជេីងរងការខូតខាត ចំណែករថភ្លេីង ក៏បន្តដំណេីរទៅបាត់ភ្លាមៗតែម្តង។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកេីតហេតុ និងធ្វេីការស្ទូចរថយន្តទៅរក្សាទុក រងចាំដោះស្រាយជាមួយអាជ្ញាធររថភ្លេីងនៅពេលក្រោយ៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner