ដោយសារ ការរីករាលដាល នៃជំងឺ COVID-19 លីគកំពូលជប៉ុនឆ្នាំនេះ អាចមិនប្រើប្រាស់ VAR

អត្ថបទដោយ៖
Kien Sereyvuth

ដោយសារការរីករាលដាល នៃជំងឺ COVID-19 នៅក្របខណ្ឌលីគកំពូលជប៉ុន អាចនឹងមិនប្រព័ន្ធជំនួយការអាជ្ញាកណ្តាលអេឡិកត្រូនិក (VAR) ក្នុងរដូវកាល២០២០នេះ ដើម្បីរក្សាគោលការណ៍ គម្លាតសង្គម។
បើយោងតាមការសន្និដ្ឋាន និងការចុះផ្សាយជាច្រើន នៃសារព័ត៌មានជប៉ុនផ្ទាល់ បានបង្ហាញថា ការប្រើប្រាស់ VAR អាចនឹងមិនកើតឡើយ ក្នុងរដូវកាលថ្មីនេះ ស្របពេលដែលការប្រកួតក៏ពុំអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនាផ្ទាល់ដូចគ្នា ។

ទាំងនេះសុទ្ធសឹងតែជាការគោរពទៅលើគោលការណ៍គម្លាតសង្គមពីរដ្ឋាភិបាលជប៉ុន ។ ចំពោះការប្រជុំសម្រេចនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ចុងខែមិថុនាខាងមុខនេះ ។ គួរបញ្ជាក់ថា បាល់ទាត់លីគកំពូលជប៉ុន នឹងដំណើរការវិញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ស្របពេលលីគលំដាប់ទី២ និងលីគលំដាប់ទី៣ នឹងរៀបចំលេងមុនមួយសប្តាហ៍ ពោលកំឡុងចុងខែមិថុនា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner