កម្មការិនីរោងចក្រកាត់ដេរ២៨នាក់ រងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងស្រុកសាមគ្គីមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ កម្មការិនីរោងចក្រកាត់ដេរ ២៨នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងរ៉ឺម៉កដឹកកម្មករ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីថ្ងៃទី១២ មិថុនា ២០២០ នៅចំណុចកសិដ្ឋានចិញ្ចឹមត្រីស្ថិតនៅភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោកស្រុកសាមគ្គីមានជ័យឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡេីងដោយរថយន្តដឹកដី ដែលមិនត្រូវគេអោយស្គាល់ស្លាកលេខបានបើកបរក្នុងទិសដៅស្របទិសគ្នាជាមួយ និងរ៉ឺម៉កម៉ូតូដឹកកម្មកលើកំណាតផ្លូវជាតិលេខ៥ បានគៀររ៉ឺម៉កម៉ូតូដែលដឹកកម្មកបណ្តាលអោយធ្លាក់ផ្លូវរងរបួសធ្ងន់ និងស្រាលផងដែរ។

នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយរបួសកម្មករធ្វើការនៅរោងចក្រ TakFook និងT.F.Gចំនួន២៨នាក់ស្រាល ស្រី២៧នាក់ធ្ងន់១នាក់ស្រី ។ ក្រោយពេលកើតហេតុកម្មករោងចក្រនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច៤នាក់ នៅឃ្លីនិចតែវណ្ណា២៩នាក់ អ្នកបេីកបររថយន្តដឹកដីបានរត់គេចខ្លួនបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ។

វត្ថុតាងរថយន្ត និងរ៉ឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលសេដ្ឋីដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃដដែលអ្នកតំណាងរាស្ត្រមណ្ឌល់កំពង់ឆ្នាំង បានដឹកនាំប្រតិភូចុះធ្វើការសាកសួសុខទុក្ខ និងបាននាំយកថវិកាទៅចែកជូនដល់កម្មរោងចក្រដែលរងរបួសធ្ងន់ និងស្រាលផងដែ ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner