សង្ស័យម្ចាស់ស្រវឹងបេីករថយន្ត Prius រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងសង្ស័យអ្នកបេីកបរស្រវឹងស្រាបានបេីកបរក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញបណ្តាលឲ្យដាច់កាឡេម្ខាងទៅមុខលេងរួច ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាតីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសថ្មេីជេីងទី២ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក Toyota Prius ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA -7928 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពី កេីតទៅលិច ក្នុងល្បឿនលឿននិងសង្ស័យម្ចាស់ស្រវឹង ស្រា ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តដាច់កាឡេម្ខាងខាងឆ្វេងទៅមុខលេងរួច ចំណែករបាំងថ្មវៀចមួយកង់ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ និងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner