នាំគ្នាចូលម៉ាស្សាកោសជប់ ត្រូវនារីម៉ាស្សាលួចលុយអស់៥០០០ដុល្លារ ហេីយដាក់ដុល្លារខ្មោច៦០០ដុល្លារជាថ្នូរវិញ

ភ្នំពេញ៖ បុរសបីនាក់ទើបតែលក់រថយន្តកូរ៉េចំណុះ ៣តោន បានលុយ១០៥០០$ ហើយនាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច ខណៈចេញមកខាងក្រៅវិញឆែកកាបូបមើលបាត់លុយដុល្លាអស់៥០០០ដុល្លារ ហេីយឃើញដុល្លាខ្មោច៦០០ដុល្លាក្នុងកាបូកមកវិញ ។

ករណីខាងលេីនេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់លុយ មានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបកសិករ មានស្រុកកំណេីត ក្នុងភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាបីបានបើករថយន្តកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញម្ដុំផ្លូវ២០០៤ បានលុយ១០៥០០ដុល្លារ ខណៈពេលលក់បានលុយហើយក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច ពេលដោះខោអាវ និងកាបូកចេញព្យួរមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែនៅខាងមុខហាងថា (ប៉ូលីសៗមកហើយ ) រួចបានជិះម៉ូតូចេញទៅបាត់ធ្វើឲ្យគេទាំងបីនាក់មានការភិតភ័យដោយខ្លាចប៉ូលីសចាប់ដោយ ក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ ពេលមកដល់ផ្ទះសំណាក់ហើយបានដោះកាបូបស្ពាយចេញដោយមានការសង្ស័យកាបូបស្រាលពេក រួចក៏ឆែកមើលស្រាប់តែបាត់លុយអស់៥០០០ដុល្លារ ហេីយបែជាមានលុយដុល្លាខ្មោច៦០០ដុល្លារ ។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់បានជិះកង់បីមកកន្លែងម៉ាស្សាវិញស្រាប់មកដល់គេបិតភ្លើងងងឹតនិងយកស្លាកយីហោចេញអស់ មួយសន្ទុះក្រោយមកក៏បងប្អូនអ្នកសារព័ត៌មានជាច្រើនចុះមកសួរនាំ និងធ្វើការឡាយផ្ទាល់ផងដែរ ។ ក្រោយមក ជនរងគ្រោះបានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីដោះស្រាយតាមនីតិវីធីច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner