មនុស្សជិត៤០០នាក់ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកកូវីដ-១៩ នៅសៀមរាប

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ អ្នកពាក់ព័ន្ធដោយប្រយោល និងជិតស្និត ស្ថិតក្នុងព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា ដែលមានមនុស្សជិត៤០០នាក់ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្ដាឡីសក្ដិខេត្ដសៀមរាប។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប ទទួលបន្ទុកវិស័យសុខាភិបាល បានអោយដឹងនៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០២០នេះថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្ន ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួនជិត៤០០នាក់ បានចូលរួមយកសំណាកធ្វើតេសរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្ដាឡីសក្ដិសាលាអនុវត្ដគរុកោសល្យ និងវិក្រិតិការខេត្ដ ដែលក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធនៃព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកាផងដែរ ។

លោកបានបន្ដថា មន្ដ្រីជំនាញសុខាភិបាលបានប្រមូលយកសំណាកអ្នកពាក់ព័ន្ធរួមមានប្រជាពលរដ្ឋក្នុងខេត្ត, នៅក្នុងមន្ទីរឃុំឃាំង(ពន្ធធនាគារ)ខេត្ដសៀមរាប និងនៅតំបន់ពាក់ព័ន្ធក្នុងបុរីសៀងណាំផងដែរ។ លោកបានបន្ដថា ក្រោយយកសំណាកធ្វើតេស្ដចំនួនជិត៤០០នាក់នោះ មានចំនួន១៩២នាក់អវិជ្ជមាន ដែលបានធ្វើតេសនៅថ្ងៃទី២៩ខែវិច្ឆិកា ។

លោកបានបន្ដថា មនុស្សដែលបានដាក់នៅក្នុងមណ្ឌលគរុកោសល្ស និងវិក្រិតិការខេត្ដសៀមរាបនេះ ត្រូវបានផ្ដល់អាហារឲ្យចំនួន៣ពេល និងមានប្រព័ន្ធអ៊ីធ័រណែតឲ្យប្រើដោយមិនគិតថ្លៃផងដែរ។ លោក ពិន ប្រាកដ ក៏បាន អំពាវដល់ប្រជាពលរដ្ឋកុំឲ្យមានការបំផុសព័ត៌មាន ដែលមិនពិត តាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩នេះផងដែរ ដើម្បីកុំឲ្យមានការភ័នច្រឡំ។

បើតាមមន្ដ្រីនៃមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឲ្យដឹងថា ចាប់ពីក្រោយសហគមន៍ថ្ងៃព្រឹត្ដិការណ៍២៨វិច្ឆកា មកដល់ម៉ោង៣រសៀលលថ្ងៃទី០១ខែធ្នូឆ្នាំ២២០២០នេះ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ត្រូវបានធ្វើតេស្ដចំនួន៣៨២នាក់ ក្នុងនោះស្រី៨២នាក់ ។ មន្ដ្រីសុខាភិបាលរូបនោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការឆ្លងមេរោគកូវីដ១៩ នៅខេត្ដសៀមរាប ទៅធ្វើតេស្ដ និងស្ដាប់ការណែនាំពីអ្នកជំនាញសុខភាព ក្នុងការដាក់នៅដោយឡែកចំនួន១៤ថ្ងៃនៅមណ្ឌលចត្ដាឡីសក្ដិ នៅសាលាអនុវត្ដគរុកោសល្យ និងវិក្រិតិការខេត្ដសៀមរាប ស្ថិតនៅសង្កាត់ស្លាក្រាម ក្រុងសៀមរាប ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner