កុំអាលគិតថាការចាប់ផ្តើមអាជីវកម្ម ឬបើកក្រុមហ៊ុនថ្មីអំឡុងកូវិដ19 ជារឿងមិនល្អឲ្យសោះ!

អាជីវកម្មថ្មី ៖គ្មានក្បួនច្បាប់ណា ឬទ្រឹស្តីណាដែលអាចកំណត់ទេថាពេលវេលាណាមួយដែលល្អឥតខ្ជោះសម្រាប់ការបើកអាជីវកម្ម ឬក្រុមហ៊ុនថ្មីនោះទេ ប៉ុន្តែបើអ្នកមានបំណងចង់បើកអាជីវកម្មថ្មីអំឡុងពេលវិបត្តិកូវីដ19 អ្នកប្រាកដជាយល់ឃើញថាគឺជាពេលវេលាដែលមិនអាចទៅរួចនោះឡើយ។

កុំទាន់បញ្ចប់ក្តីសុបិន្តរបស់អ្នកអី ហើយអាន 3 ចំណុចខាងក្រោមនេះសិនប្រហែលជាអាចជួយឲ្យអ្នកពិចារណាឡើងវិញថាតាមពិតការបើកអាជីវកម្មក្នុងអំឡុងពេលនេះមិនអាក្រក់ពេកនោះឡើយ។

តើអ្នកដឹងទេក្រុមហ៊ុនធំៗលើលោកដូចជា General Motors (GM), IBM និង Disney ជាដើមត្រូវបានបង្កើតឡើងដំបូងគឺនៅក្រោយបន្តិចនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ពិភពលោកប៉ុណ្ណោះដោយឡែក Google, Salesforce, eBayនិង Amazon គឺបានចាប់ផ្តើមឡើងក្នុងពេលចាប់ផ្តើមដំបូងនៃបច្ចេកវិទ្យា .com
ដែលស្ទើរតែមិនមានអ្នកស្គាល់ទាល់តែសោះហើយបើនិយាយពី Facebook និង Twitter វិញគឺចាប់កំណើតឡើងចំពេលដែលវិបត្តិសេដ្ឋកិច្ចនាទសវត្សឆ្នាំ 2008។

ទោះបីជាយ៉ាងណាក្តីមុននឹងពិចារណាទៅនឹងមូលហេតុទាំង 3 នេះអ្នកត្រូវចាំថាបើចង់ចាប់ផ្តើមអាជីវកម្មទោះបីស្ថិតក្នុងពេលវេលាណាក៏ដោយមុនវិបត្តិអំឡុងពេលវិបត្តិ ឬក្រោយវិបត្តិក្តី អ្នកចាំបាច់ត្រូវតែមានផែនការមេដ៏ច្បាស់លាស់មួយនិងជាពិសេសផែនការហិរញ្ញវត្ថុ៖

១.ចាប់ផ្តើមអាជីវកម្មថ្ងៃនេះនឹងធ្វើឲ្យអ្នករឹងម៉ាំបំផុតនៅថ្ងៃស្អែក៖អាជីវកម្មដែលអាចផ្តល់គុណប្រយោជន៍ដល់អ្នកប្រើប្រាស់នៅពេលនេះនឹងធ្វើឲ្យពួកគេមិនអាចភ្លេចអ្នកឡើយនៅក្រោយចប់កូវីដ19។
ដូច្នេះក្រោយចប់វិបត្តិអាជីវកម្មរបស់អ្នកនឹងចាប់ផ្តើមកើបលុយមកវិញជាមិនខាន។

២.សំបូរទៅដល់មនុស្សដែលមានសមត្ថភាពកំពុងស្វែងរកការងារធ្វើនៅពេលនេះ៖ក្រៅតែពីមិនសូវមានភាពប្រកួតប្រជែងខ្លាំងហើយ លើសពីនោះអ្នកនឹងអាចប្រមូលបាននូវសហស្ថាបនិកខ្លាំងនិងក៏ដូចជា
បុគ្គលិកដែលមានស្នាដៃផងដែរពីព្រោះថាក្រុមហ៊ុនធំៗមិនតិចនោះទេដែលបានបិទក្រុមហ៊ុនរបស់ខ្លួននៅពេលនេះនិងបោះចោលមនុស្សល្អៗ។

៣.អាជីវកម្មដែលដោះស្រាយបញ្ហាក្នុងពេលវិបត្តិបែបនេះនឹងលូតលាស់រីកចម្រើនលឿនបំផុត៖ជាទូទៅអាជីវកម្មថ្មីដែលពាក់ព័ន្ធទៅនឹងសេវាកម្មនិងឌីជីថលនិងការអប់រំគឺជាអាជីវកម្មដែលសាកសមបំផុតនៅក្នុងមជ្ឈដ្ឋានបែបនេះពីព្រោះថាវាសុទ្ធតែជាតម្រូវការបែបចាំបាច់

ទោះបីជាយ៉ាងណាក្តីអ្នកត្រូវចាំថាមិនមែនអាជីវកម្មទាំងអស់សុទ្ធតែនឹងអាចដំណើរការបានជោគជ័យនោះទេ ក្នុងស្ថានភាពបែបនេះដូចដែរបានរៀបរាប់ខាងលើដែលអ្នកចាំបាច់ត្រូវមានផែនការមេច្បាស់លាស់
ជាពិសេសផែនការហិរញ្ញវត្ថុនិងចុងក្រោយគឺចងចាំគោលការណ៍2ចំណុចក្នុងនាមជាសហគ្រិនភាពម្នាក់៖
ទី1៖ប្រសិនបើមានបញ្ហាអ្វីកើតឡើងកុំចុះចាញ់បន្តងើបឡើងដោះស្រាយឲ្យអស់ពីលទ្ធភាព
ទី2៖ត្រឡប់ទៅមើលចំណុចទី 1 វិញ ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner