​ទីបំផុត​យាន​ ​ឆាង​អឺ​ទី​៥​ ​របស់​ចិន​ទទួលជោគជ័យ​ ​ក្នុង​ការ​ព្យាយាម​ចុះចត​នៅ​លើ​ភព​ព្រះ​ច​័ន្ទ ​ដើម្បី​ប្រមូល​គំរូតាង​យក​មកកាន់​ផែនដី​វិញ

​ចិន​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​នេះ​ថា​ ​យាន​ ​ឆាង​អឺ​ទី​៥​ (C​hang​’​e​-5) ​បាន​ចុះចត​ដោយ​ជោគជ័យ​នៅ​ផ្នែក​ម្ខាង​នៃ​ព្រះ​ច​័ន្ទ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ហើយ​ថែមទាំង​បញ្ជូន​រូបភាព​មកកាន់​ផែន​វិញ​ផង​ដែរ​ ​នេះ​បើ​តាម​ប្រកាស​របស់​រដ្ឋបាល​អវកាស​ជាតិ​ចិន​ CNS​A​ ​។​

បេសកកម្ម​ ​ឆាង​អឺ​ទី​៥​ ​សំដៅ​ចុះចត​នៅ​តំបន់​ភ្នំ​ ​រឹម​ខឺ ​ស្ថិតនៅ​ភូមិភាគ​ពាយ័ព្យ​នៃ​ព្រះ​ច​័ន្ទ ​ដែល​មានឈ្មោះ​ ​អូ​សិន​ណឹ​ស​ ​ប្រូ​សែល​ឡា​រឹម​ ​នៅ​លើ​ផ្នែក​ដែរ​បែរមុខ​ ​មករ​ក​ផែនដី​យើង​ជានិច្ច​នោះ​ ​។​ ​បេសកកម្ម​នេះ​ ​គឺជា​បេសកកម្ម​ស្រាវជ្រាវ​នៅ​លើ​ឋាន​ព្រះ​ច​័ន្ទ​ដ៏​ទំនើប​ចុងក្រោយបង្អស់​របស់​ប្រទេស​ចិន​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​ការ​បាញ់បង្ហោះ​ត្រូវ​បាន​ព​ន្យា​ពេល​ជាច្រើន​ដង​ ​ខណៈ​ការ​ពន្យារពេល​ចុងក្រោយបង្អស់​គឺ​នៅ​ចុង​ឆ្នាំ​២​០​១​៩​ ​និង​ ​ត្រូវ​បាន​អូស​បន្លាយ​រហូត​មកដល់ពេលនេះ​ ​។​ ​ប្រសិនបើ​អ្វីៗ​ដំណើរការ​ដូច​ការ​គ្រោងទុក​ ​យាន​ C​hang​’​e​-5 ​នឹង​ប្រមូល​គំរូតាង​ (​ក​ម្ទេ​ច​ដី​ ​ឬ​ថ្ម​) ​នៅ​លើ​ផ្ទៃ​ឋាន​ព្រះ​ច​័ន្ទ ​ហើយ​នាំមក​យក​កាន់​ផែនដី​វិញ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner