អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៤លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤៨ម៉ឺននាក់ និងជាសះស្បើយជាង៤៤លាន៤៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៤លាន១៨ម៉ឺន៨ពាន់៩៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៨ម៉ឺន៦ពាន់៦០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៤លាន៤៣ម៉ឺន៧ពាន់៩៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន១០ម៉ឺន៨ពាន់៤៩០នាក់ ស្លាប់ចំនួន២៧ម៉ឺន៦ពាន់៩៧៦នាក់ និងជាសះស្បើយចំនួន៨លាន៣៣ម៉ឺន៣ពាន់១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៤៩ម៉ឺន៩ពាន់៧១០នាក់ ស្លាប់ចំនួន១៣ម៉ឺន៨ពាន់១៥៩នាក់ និងជាសះស្បើយ៨លាន៩៣ម៉ឺន១ពាន់៧៩៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៣៨ម៉ឺន៨ពាន់៥២៦នាក់ ស្លាប់១៧ម៉ឺន៣ពាន់៨៦២នាក់ និងជាសះស្បើយ៥លាន៦៥ម៉ឺន៦ពាន់៤៩៨នាក់ ៕