​មនុស្ស​ស្លាប់​កើន​ដល់​០​៥​នាក់​ ​ក្នុង​នោះ​មាន​ទារក​ម្នាក់​ ​ក្នុង​ហេតុការណ៍​ឡាន​បើក​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់

​អាល្លឺម៉ង់​៖​ ​មនុស្ស​០​៥​នាក់​បាន​បាត់បង់ជីវិត​ ​ក្នុង​នោះ​ក៏មាន​ទារក​ម្នាក់​ផង​ដែរ​ ​ខណៈ​មនុស្ស​១​៥​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​ ​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ទៅលើ​អ្នកថ្មើរជើង​នៅ​ទីក្រុង​ ​T​r​i​e​r ​ស្ថិត​ភាគ​និរតី​ប្រទេស​អាល្លឺម៉ង់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ព្រះរាជអាជ្ញា​អាល្លឺម៉ង់​លោក​ ​P​e​t​e​r ​F​r​it​z​e​n ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​ជន​សង្ស័យ​ទំនងជា​ស្រវឹង​ស្រា​ ​ហើយ​អាជ្ញាធរ​មិនបាន​ធ្វើការ​ស​ន្មត់​ថា​ ​មាន​ក្រុមសកម្ម​ប្រយុទ្ធ​ឥស្លាម​និយម​ ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នោះ​ទេ​ ​។​ ​ដោយឡែក​សាក្សី​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​មាន​រថយន្ត​ ​Ranger​ ​Rover​ ​មួយ​គ្រឿង​ពណ៌​ប្រផេះ​ ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ហ្វូង​មនុស្ស​ ​ដែល​កំពុង​ដើរ​បណ្តាល​អោយ​ពួកគេ​ប៉ើង​ពាសពេញ​ផ្លូវ​ ​។​

តាមរយៈ​សារ​បង្ហោះ​នៅ​លើ​ ​T​wit​t​e​r ​មន្ត្រី​ប៉ូលីស​បាន​និយាយ​ថា​ ​អាជ្ញាធរ​ប៉ូលីស​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ជាមួយនឹង​សេវាកម្ម​បន្ទាន់​ ​ហើយ​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ចៀស​ឆ្ងាយ​ពី​ទីតាំង​កើតហេតុ​នោះ​ ​។​ ​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​ថា​ ​រថយន្ត​ត្រូវ​បាន​បញ្ឈប់​ ​ហើយ​អ្នក​បើកបរ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner