​ក្រុមហ៊ុន​ ​Amazon​ ​នឹងដាក់អោយប្រើប្រាស់​មុខងារ​ស្គាល់​សំឡេង​អតិថិជន​ ​សម្រាប់​ប្រើ​នៅ​ក្នុង​សេវាកម្ម​ ​Call​-​Center

អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Amazon​ ​នៅ​ថ្ងៃអង្គារ​នេះ​ប្រកាស​ថា​ ​ខ្លួន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ការ​ស្គាល់​សំឡេង​ “​Voice​ ​Recognition​” ​សម្រាប់​សេវាកម្ម​ ​Call​-​Center​ ​ស្រប​ពេល​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡា​ញ​ដ៏​ធំ​មួយ​នេះ​ ​រក​ប្រាក់ចំណេញ​បាន​យ៉ាង​ច្រើន​ពី​សេវាកម្ម​ ​Cloud​ ​អំឡុង​វិបត្តិ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​Amazon​ ​លោក​ ​And​y​ J​ass​y​ ​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​សម្រេច​ចិត្ត​បង្កើត​សេវាកម្ម​ការ​ស្គាល់​សំឡេង​នេះ​ឡើង​ ​គឺ​ដើម្បី​ឱ្យ​បុគ្គលិក​បម្រើ​ការងារ​ជា​ ​Call​-​Center​ ​មាន​ភាព​ងាយស្រួល​ ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ ​ក្នុង​ការ​សួរនាំ​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អតិថិជន​ ​ហើយ​ចំណែក​អតិថិជន​ផ្ទាល់​ ​គឺ​គ្រាន់តែ​ប្រាប់​ពី​គោលបំណង​ដែល​ខ​លម​ក​ជាការស្រេច​ ​។​

បើ​តាម​អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​Amazon​ ​រូប​នេះ​ ​សេវាកម្ម​ ​Amazon​ ​Connect​ ​Voice​ ​I​D​ ​នឹង​ប្រើប្រាស់​មុខងារ​ ​Voice​ ​Recognition​ ​ដើម្បី​ឱ្យ​បុគ្គលិក​ដែល​បម្រើ​ការងារ​ផ្នែក​ ​Call​-​Center​ ​ដឹង​ថា​ ​អតិថិជន​មួយ​ណា​កំពុង​ខ​លម​ក​ ​ដោយ​មិន​ចាំបាច់​សួរនាំ​នូវ​សំណួរ​ច្រើន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner