រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​អះអាង​ថា​ ​គ្មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត ឬកែប្រែដល់លទ្ធផល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ទេ

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​នេះ​ថា​ ​ក្រសួងយុត្តិធម៌​អាមេរិក​រក​មិន​ឃើញ​ភស្ដុតាង​ណាមួយ​បញ្ជាក់​ថា​ ​មានការ​លួច​បន្លំ​សន្លឹកឆ្នោត​ឡើយ​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​។​

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ ​Associate​d​ ​Press​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​លោក​ ​Bill​ ​Bar​r ​បាន​សង្កត់ធ្ងន់​ថា​ ​មក​ទល់នឹង​ពេលនេះ​ ​យើង​មិនបាន​រក​ឃើញ​ភស្ដុតាង​ណាមួយ​ ​ដែល​អាច​បញ្ជាក់​បាន​ថា​ ​ការបោះឆ្នោត​ត្រូវ​បាន​លួច​បន្លំ​ ​ឬក៏​ធ្វើ​អោយ​កែប្រែ​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ​ ​។​

ការ​អះអាង​បែប​នេះ​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​យុទ្ធនា​ការឃោសនាបោះឆ្នោត​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​អះអាង​ថា​ ​ការបោះឆ្នោត​មាន​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​តាម​រដ្ឋ​សំខាន់​ៗ​ដូចជា​ ​G​e​or​g​i​a​, ​M​i​c​h​i​gan​ ​និង​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​ដើម្បី​រារាំង​កុំ​ឱ្យ​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner