កូវីដ​១​៩​៖​ ​ពលរដ្ឋ​អាមេរិក​២​០​លាន​នាក់​គ្រោង​ចាក់​វ៉ាក់សាំងជំហានដំបូង​ ក្នុងខែធ្នូនេះ

ក្រុម​មន្ត្រី​សុខាភិបាល​កំពូល​របស់​អាមេរិក​ កាលពីថ្ងៃទី១ ធ្នូម្សិលមិញ បាន​ប្រកាស​ពី​ផែនការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ជំហានដំបូង ទៅលើ​ប្រជាពលរដ្ឋ​អាមេរិក​ ​នៅដើម​ខែ​ធ្នូ​ ​ឬ​ ​ពាក់កណ្តាល​ខែ​ធ្នូ​ ​២​០​២​០​នេះ​ ​ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​ទូទាំង​ប្រទេស​ ​ជា​ប្រចាំថ្ងៃ​ ​បាន​ឡើង​ដល់ក​ម្រិ​ត​កំពូល​ ​ពុំ​ធ្លាប់​មាន​ ​ក្នុង​ពេល​៦​ខែ​មកនេះ​។​


​អនុប្រធាន​កម្មវិធី Operation Warp Speed program​របស់​ស​ប្រធានា​ធិ​ប​តី​អាមេរិក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺ​លោក​ ​M​once​f​ S​lao​u​i​ ​បាន​អះអាង​ថា​ ​មនុស្ស​ប្រមាណ​២​០​លាន​នាក់​អាច​នឹង​ត្រូវ​ផ្តល់​ចាក់​វ៉ាក់សាំង​ ​ត្រឹម​ចុង​ឆ្នាំ​២​០​២​០​នេះ​ ​ហើយ​ពលរដ្ឋ​អាមេរិក​ភាគច្រើន​នឹង​ទទួល​វ៉ាក់សាំង​ដ៏​មានប្រសិទ្ធិភាព​ខ្ព​ស​បំផុត​ ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​។​


​ការ​លើកឡើង​របស់​លោក ​M​once​f​ S​lao​u​i​ ​បាន​ធ្វើឡើង​ ​ចំ​ថ្ងៃ​ដែល​អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​ចំនួន​២​២​៩​៥​នាក់​ទៀត​ ​ទូទាំង​ប្រទេស​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner