កូវី១​៩​៖​ ​វៀតណាម​ឆ្លង​ក្នុង​សហគមន៍​ថ្មីៗ​ថែមទៀត​ ​ក្រោយ​ទើប​ផ្ទុះឡើង​វិញ​

វៀតណាម​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ចំនួន​២​ករណី​បន្ថែម​ទៀត​ ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ​ ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ប្រុង​ប្រយ័ត​ខ្ពស់​ ​ក្រោយ​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី​ ​កាលពី​ពេលថ្មីៗនេះ​។

វៀតណាម​បាន​អះអាង​កាលពី​ថ្ងៃ​ទី​៣​០​ ​វិច្ឆិកា​ ​២​០​២​០​ ​អំពី​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​ថ្មីទៀត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​ករណី​ឆ្លង​ក្នុងស្រុក​លើកដំបូង​ ​ក្នុង​ពេល​៨​៩​ថ្ងៃ​មកនេះ​ ​ពោល​គឺ​បន្ទាប់ពី​ករណី​ក្រុង​ដា​ណា​ង​ ​ដែល​ជា​ការ​ផ្ទុះ​ក្នុង​សហគមន៍​ដំបូង​ ​ដោយពេល​នោះ​ហើយ​ ​ទើប​វៀតណាម​ចាប់ផ្តើម​មាន​ករណី​ស្លាប់​បន្តបន្ទាប់​។​ ​ករណី​ឆ្លង​ក្នុងស្រុក​នេះ​គឺ​កើតមាន​ចំពោះ​បុរស​វ័យ​៣​២​ឆ្នាំ​ម្នាក់​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នារី​ធ្វើការ​លើ​យន្តហោះ​ម្នាក់​ ​ដែល​ផ្ទុក​កូ​វី​ដ​១​៩​ ​ក្រោយ​ត្រលប់​មកពី​ជប៉ុន​ ​ប្រមាណ​២​ស​ប្តាហ៍​មុន​។​ ​ករណី​ចុងក្រោយ​នេះ​ ​មុន​ពេល​ដឹង​ថា​បាន​ឆ្លង​ ​បាន​ធ្វើការ​នៅ​មជ្ឈមណ្ឌល​បង្រៀន​ភាសា​រ​មួយ​ ​ទៅ​ហាង​កាហ្វេ​ ​និង​ខា​រ៉ា​អូខេ​ ​ហើយ​ទីតាំង​ដែល​អ្នកជំងឺ​បាន​ទៅ​ទាំងអស់​ត្រូវ​បាន​គេ​បិទទ្វារ​អស់ហើយ​។​

អាជ្ញាធរ​សុខាភិបាល​បាន​បង្គាប់​ឲ្យ​មនុស្ស​១​៣​៧​នាក់​ ​ដែល​ប៉ះ​ផ្ទា​ក់​ជាមួយ​បុរស​រូប​នោះ​ ​ស្នាក់​នៅ​អគារ​ធ្វើ​ច​ត្តាឡី​ស័ក​។ វៀតណាមក៏សម្រេចផ្អាកជើងហោះហើរពាណិជ្ជកម្មពីក្រៅប្រទេសដែរ ក្រោយផ្ទុះជាថ្មីនេះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner