ឯកឧត្តម ឃួង ស្រេង ថ្លែងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់អំណោយម៉ាសជាលើកទី២

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលផ្ដល់អំណោយម៉ាសលើកទី២ ចំនួន១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចតេជោ សម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម ឃួង ស្រេង ក្នុងនាមកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយម៉ាសចំនួន១លានម៉ាស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង ទុកថា កាយវិការបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មកលើប្រជាពលរដ្ឋ ខណៈប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩ ពិសេសក្រោយកម្ពុជាផ្ទុះនូវការឆ្លងជំងឺចូលសហគមន៍ជាលើកដំបូង ដែលត្រូវបានហៅថាជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner