Salesforceចាយជិត 28 ពាន់លានដុល្លារទិញក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Slack

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុន Salesforce បានយល់ព្រមក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
Slack ជាទឹកប្រាក់ប្រមាណជា 27.7 ពាន់លានដុល្លារអាមេរិកដែលវាក៏ត្រូវបានគេមើលឃើញថាគឺជាការទិញលក់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Marc Benioff ប្រធានប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Salesforce បានហៅកិច្ចព្រមព្រៀងទិញលក់នេះថាជាការប្រកួតប្រជែងមួយ
នៅលើឋានសួគ៌ ពីព្រោះថាលោកតែងតែបានព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា Software ក្នុងគោលបំណងធំរារាំង និងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Microsoft។

ការទិញលក់នេះផងដែរក៏ត្រូវបានគេមើលឃើញថាធ្វើឡើងចំពេលដែលស្ថានភាពរាតត្បាតនៃវិរុសកូវីដ១៩បានបន្តជម្រុញឲ្យពិភពលោកផ្លាស់ប្តូរផ្នត់គំនិតមកជា
ការធ្វើការពីផ្ទះហើយមុខងារដែល Slack មានបច្ចុប្បន្នគឺសាកសមបំផុតសម្រាប់បញ្ចូលគ្នាជាមួយនឹង Salesforce។

គួរឲ្យដឹងដែរថា Slack ត្រូវបានចាប់កំណើតឡើងកាលពីឆ្នាំ 2009 ដោយដើរតួយ៉ាងសំខាន់ជំនួសឲ្យសារអេឡិកត្រូនិក email ក្នុងនាមជាកម្មវិធីជជែកគ្នាជា
ក្រុមហើយពេលដែលវាបានប្រកាសលក់ហ៊ុនរបស់ខ្លួនជាផ្លូវការកាលពីឆ្នាំ 2019 ក្រុមហ៊ុន Slack មានតម្លៃទីផ្សាររហូតទៅដល់ 20 ពាន់លានដុល្លារអាមេរិក៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner