ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើអោយសកម្មភាពកីឡាជាច្រើន ត្រូវពន្យាពេល

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិជាច្រើន បានប្រកាសពន្យាពេលការប្រកួតថ្នាក់ជាតិជាបន្ដបន្ទាប់ ខណៈកីឡាខ្លះត្រូវបានពន្យាពេលជាលើកទី២ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា ។


សកម្មភាពកីឡាជាច្រើន ដែលបានពន្យាពេលម្តងរួចមកហើយ ត្រូវបន្តពន្យាពេលទៀត ឯព្រឹត្តការណ៍ខ្លះ ត្រូវរៀបចំក៏កឡើកពេលដែរ ដោយសារតែព្រឹត្តការណ៍ ២៨ ខែវិច្ឆិកា ដូចជា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុង អង្គរ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅខេត្តសៀមរាប គ្រោងប្រកួតពីថ្ងៃទី០៤-០៦ ខែធ្នូ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ គ្រោងប្រកួតពីថ្ងៃទី០៥-០៧ ខែធ្នូ, ការប្រកួតកីឡាទី្រយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅខេត្តកែប គ្រោង ប្រកួតពីថ្ងៃទី០៤-០៦ ខែធ្នូ ។


ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានពន្យាពេលលើកទី២ គ្រោង ប្រកួតពីថ្ងៃទី០៥-០៦ ខែធ្នូ, ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីថ្ងៃទី០៨-១១ ខែធ្នូ, ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីថ្ងៃទី១២-១៣ ខែធ្នូ និងការ ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកជាតិ បានពន្យាពេលលើកទី២ គ្រោងប្រកួតពីទី១៤-១៨ ខែធ្នូ ។

ចំណែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសផ្អាកការប្រកួតចំនួន ៤ព្រឹត្តិការណ៍ ជាបណ្ដោះ អាសន្នផងដែរ រួមមានការប្រកួតជម្រើសជើងឯកលីគទី២, ការប្រកួតជម្រើសជើងឯកលីគនារី, ការ ប្រកួតជម្រើសជាតិបាល់ទាត់ក្នុងសាលា ព្រមទាំងការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ។ រីឯសហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងប្រកួតពានរង្វាន់កីឡាហែលទឹកតេជោ សែន លើកទី៦ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៣-០៦ ខែធ្នូចុងសប្ដាហ៍នេះជាដើម ។
គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា គ្រប់ការជួបជុំ ការហាត់ប្រាណ និងលេងកីឡាទាំងអស់ ត្រូវផ្អាករយៈពេល ២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃ ទី០១ ខែធ្នូតទៅ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលបង្កឲ្យមានការឆ្លងក្នុងសហគមន៍លើកដំបូង កាលពីពេលថ្មីៗ ចំពោះការប្រកួតខាងលើនេះ ត្រូវបានសហព័ន្ធកីឡាជាតិនីមួយៗ ប្រកាសពន្យាពេលរហូតមានការ ជូនដំណឹងជាថ្មី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner