ប្រមុខ​អង្គការ​ N​AT​O ​អំពាវនាវ​អោយ​មាន​កិច្ចព្រមព្រៀង​ជាថ្មី​រវាង​សហរដ្ឋអាមេរិក​ ​និង​រុស្ស៊ី ​ក្នុង​ការ​គ្រប់គ្រង​អាវុធ​នុយ​ក្លេអ៊ែ​រ

ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​អគ្គលេខាធិការ​អង្គការ​ N​AT​O ​លោក​ ចេ​ន​ ស្តូ​ថែន​ប៊ឺ​ក​ ​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​អង្គការ​ N​AT​O ​ចាត់ទុកថា​ ​វា​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​អោយ​មាន​កិច្ចព្រមព្រៀង​ជាថ្មី​រវាង​សហរដ្ឋអាមេរិក​ ​និង​រុស្ស៊ី ​ក្នុង​ការកំណត់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែ​រ​រវាងប្រទេស​ទាំងពីរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

លោក​ ចេ​ន​ ស្តូ​ថែន​ប៊ឺ​ក​ ​បាន​កត់​សម្គាល់​បែប​នេះ​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ ​ដែល​ជា​កិច្ច​បញ្ចប់​នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​របស់​ក្រុម​រដ្ឋ​ម​ន្រ្តី​ជា​សមាជិក​នៃ​អង្គការ​ N​AT​O ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ស្តូ​ថែន​ប៊ឺ​ក​ ​បាន​សង្កត់ធ្ងន់​ថា​ ​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​របបគ្រប់គ្រង​អាវុធ​គ្រប់ជ្រុងជ្រោយ​ ​។​

សូម​ជម្រាប​ថា​ ​សន្ធិសញ្ញា​ ​New​ ​START​ ​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២​០​១​០​ ​រវាង​រុស្ស៊ី ​និង​សហរដ្ឋអាមេរិក​ ​ហើយនឹង​ត្រូវ​ចប់​សុពលភាព​នៅដើម​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​។​ ​សន្ធិសញ្ញា​នេះ​ ​មាន​គោលដៅ​គ្រប់គ្រង​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​កាត់បន្ថយ​វា​បន្តិចម្តងៗ​ ​ស្របតាម​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​១​៩​៦​៨​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner