​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​និង​B​ioN​T​e​c​h​ ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​សហភាព​អឺរ៉ុប​ ​ចំពោះ​កា​រដាក់​អោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន

អត្ថបទដោយ៖
ឈឹម​ ទីណា​

ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្ស៊ឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​របស់​អាល្លឺម៉ង់​ ​ព្រមទាំង​គូរ​ប្រជែង​ ម៉ូឌែ​ណា​ ​បាន​ដាក់ពាក្យ​ស្នើសុំ​ការ​អនុម័តយល់ព្រម​ក្នុង​កា​រដាក់​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​របស់​ពួកគេ​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដាច់ដោយឡែក​ថា​ ​ពាក្យ​ស្នើសុំ​ដែល​ដាក់​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្ស៊ឺ ​និង​ដៃគូ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​នឹង​ត្រូវ​បាន​វាយ​តម្លៃ​នៅ​ឯ​កិច្ចប្រជុំ​គណៈកម្មាធិការ​ពិសេស​មួយ​ ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​នេះ​ ​។​ ​ដោយឡែក​ពាក្យ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​បាយ​អូ​ធិ​ច​ ​របស់​អេស្ប៉ា​ញ​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក​ ម៉ូឌែ​ណា​ ​នឹង​ត្រូវ​ពិភាក្សា​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​

សូម​បញ្ជាក់​ថា​ ​យោង​តាម​ប្រភព​ពី​គេហទំព័រ​របស់​អង្គការ​សុខា​ភាព​ពិភពលោក​ ​WHO​ ​បាន​អោយ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​កន្លងទៅ​នេះ​ ​មាន​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សរុប​ចំនួន​ ​២​១​៣​ ​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ក្នុង​នោះ​មាន​៤​៩​ស្ថិត​ក្នុង​តំ​ណាក់​ធ្វើ​តេ​ស្ត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner