​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​រៀបចំកិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​សហគ្រាស​ ​និង​ម​ន្រ្តី​រដ្ឋាភិបាលនាសប្តាហ៍ក្រោយ​ ​ដើម្បី​ពិភាក្សា​ស្តីពី​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ធ្វើការ​ប្រមូលផ្តុំ​មេដឹកនាំ​មកពី​សហគ្រាស​តូច​-​ធំ​ ​និង​ម​ន្រ្តី​រដ្ឋាភិបាល​នាស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រួមគ្នា​មួយ​ ​ស្តីពី​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ ​នេះ​បើ​តាម​សេតវិមាន​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។

​អ្នកនាំពាក្យ​សេតវិមាន​លោក​ ​ប្រាយ​អិ​ន​ ​ម​័​រ​ហ្គេ​ន​ស្ទើ​ន​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​លោក​ប្រធានាធិបតី​កំពុង​រង់ចាំ​ការ​ប្រមូលផ្តុំ​នៃ​មេដឹកនាំ​មកពី​រដ្ឋាភិបាល​សហ​ព័ន្ធ​ ​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​ វិ​ស​័​យ​ឯកជន​ ​យោធា​ ​និង​សហគមន៍​វិទ្យា​សា​ស្រ្ត ​សម្រាប់​កិច្ចពិភាក្សា​ដ៏​ទូលំទូលាយ​ជាមួយ​ប្រជាជន​អាមេរិក​ ​ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក​ ​ត្រាំ​ ​រៀបចំ​ឡើង​ដើម្បី​ការ​ផ្តល់​ជូន​ជា​ប្រវត្តិ​សា​ស្រ្ត​នេះ​ ​ការ​បញ្ចេញ​វ៉ាក់សាំង​ ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​២​៤​ម៉ោង​ ​បន្ទាប់ពី​មានការ​យល់ព្រម​ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ ​F​D​A​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ជួបជុំគ្នា​ខាងលើ​នេះ​ ​គ្រោង​នឹង​ធ្វើឡើង​ចំ​ពេល​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដាក់​សម្ពាធ​លើ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​របស់​លោក​ ​ដើម្បី​ពន្លឿន​ការ​អនុម័ត​វ៉ាក់សាំង​ ​។​ ​យ៉ាងណាមិញ​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​នៅឡើយ​នោះ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner