អង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលអនុញ្ញាតអោយប្រើវ៉ាក់សាំង របស់ Pfizer-BioNTech នាសប្តាហ៍ក្រោយនេះ

អត្ថបទដោយ៖
ឆាយ រត្ថា

អង់គ្លេស៖ សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា ទីបំផុតអង់គ្លេសបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ។

បើតាមការរំពឹងទុកនោះ ការវ៉ាក់សាំងនឹងត្រូវចែកចាយនៅទូទាំងចក្រភពអង់គ្លេស ចាប់ពីសប្តាហ៍ក្រោយតទៅ ។ គណៈកម្មាធិការរបស់អង់គ្លេស ដែលទទួលបន្ទុកលើវ៉ាក់សាំង នឹងត្រូវសម្រេចថាតើក្រុមអាទិភាពណាខ្លះ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ។

ការសម្រេចរបស់អង់គ្លេសខាងលើនេះ ធ្វើឡើងក្រោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ព្រមទាំង Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី៩០ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner