លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងសមានទុក្ខក្រៀមក្រំ ចំពោះសម្តេច សាយ ឈុំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោកជំទាវ នៅពេលទទួលដំណឹងថា ឧបាសក លាវ ហន ត្រូវជាបងប្រុសបង្កើតសម្តេច សាយ ឈុំ ទទួលមរណៈភាព នៅរសៀលថ្ងៃពុធ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

បើតាមសារលិតរំលែកទុក្ខដដែលបញ្ជាក់ថា មរណភាពរបស់ ឧបាសក លាវ ហន គឺជាការបាត់បង់​ដ៏គួរអោយ​សោក​ស្តាយបំផុតនូវស្វាមី ឳពុក បងប្រុស ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់ ព្រមទាំងញាតិមិត្ត ទាំងឡាយ ដោយមួយជីវិតរបស់ឧបាសក លាវ ហន បានខិតខំធ្វើតែអំពើល្អ កសាងនូវកុសលនានា និងជាពុទ្ធសាសនូបត្ថម្ភ ដ៏ថ្លៃថ្លាមួយរូប។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner