នគរបាលខណ្ឌឬស្សីកែវ នាំយកម៉ាស់ចំនួន៥៥០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចែកជូនពររដ្ឋតាមផ្លូវក្នុងមូលដ្ឋាន

ភ្នំពេញ  ៖ ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ  និងជាស្នងការនគរបាលរាជធានីភ្នំពេញ  នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ  លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥៥០០ម៉ាស់ ។ 

  ក្នុងនោះបានចែកជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ចំនួន ២០០០ ម៉ាស់ នៅចំណុចស្តុបស្ពានបេឡេ ក្នុងសង្កាត់ឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងប្រគល់ម៉ាស់ជូន ប៉ុស្តិ៍ ទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចែកម៉ាស់ជូនប្រជាពលរដ្ឋ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner