រថយន្តសង្រ្គោះបុកនឹងម៉ូតូ សណ្តោងរុឺម៉ក បណ្តាលឲ្យស្លាប់ម្នាក់

ព្រះសីហនុ៖ ស្រុកកំពង់សិលានៅវេលាម៉ោង៦.២០នាទី ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០.១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកេីតឡេីងរវាងរថយន្តសង្គ្រោះ (ឡានពេទ្យ ) និងម៉ូតូ សណ្តោងរុឺម៉ក(លក់ផ្កា)មានទិសដៅស្របគ្នា ព្រះសីហនុ-ភ្នំពេញ
-រថយន្តសង្រ្គោះ(ឡានពេទ្យ) ពណ៌ស ស្លាកលេខ រដ្ឋ ១២-២ ០៩១១ អ្នកបេីកបរបានរត់គេចបាត់
-ម៉ូតូ ម៉ាក វេវ ពណ៌ខ្មៅ គ្មានស្លាក លេខ សណ្តោងរុឺម៉ក(លក់ផ្កា ) បេីក ដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ បញ្ជូនមកមណ្ឌល សុខភាពតក្កវិទដេីម្បីសង្រ្គោះ តែដោយរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់តែម្តង ។ បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner