ក្រសួងសុខាភិបាលប្រកាសផ្អាកដំណើរការធនាគារកាធេយូណាធីតជាបណ្ដោះអាសន្នក្រោយរកឃើញបុគ្គលិកម្នាក់វិជ្ជមានវីរុសកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣ធ្នូនេះ គេបានរកឃើញករណីវិជ្ចមានវីរុសកូវីដ-១៩លើមនុស្ស២នាក់។ ក្នុងចំណោមនោះមានស្ត្រីខ្មែរម្នាក់អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ រាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវ ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយសារធនាគារកាធេយូណាយធីត នៅផ្លូវសម្ដេចប៉ាន ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាបុគ្គលិកច្រើនដែលកំពុងបម្រើការនៅទីនោះ ក្រសួងបានផ្អាកដំណើរការធនាគារកាធេ ជាបណ្ដោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ធ្នូឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់ និងតម្រូវឲ្យបុគ្គលិកទាំងអស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner