រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣ធ្នូនេះ បានឲ្យដឹងថា នៅថ្ងៃទី២ធ្នូឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន២នាក់ និងមិនមានករណីជាសះស្បើយឡើយ។

អ្នកឆ្លងថ្មីទាំងពីរនាក់នោះ គឺទីមួយស្ត្រីខ្មែរអាយុ២៣ឆ្នាំ មានអសយដ្ឋាននៅសង្កាត់វាលស្បូវ រាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលវិជ្ជមានវីរុសកូវីដ-១៩ និងម្នាក់ទៀត ជាស្ត្រីខ្មែរអាយុ២១ឆ្នាំ នអសយដ្ឋាននៅសង្កាត់វាលស្បូវ រាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ស្ត្រីខាងលើ ហើយនាងជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។

លទ្ធផលលើវត្ថុសំណាករបស់ស្ត្រីទាំង២នាក់ ផ្ដល់ដោយវិទ្យាស្ថានប៉ាសស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់២៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner