ម្ខាងក្រឡាប់ ម្ខាងខ្ទេចខាងមុខ រវាងរថយន្តហ្វតបុកជាមួយរថយន្តកូរ៉េនៅកណ្ដាលស្តុបណតប្រីត

ភ្នំពេញ ៖ រថយន្កហ្វត មួយគ្រឿង ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តកូរ៉េត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខស្តុបណតប្រីត តាមបណ្ដោយផ្លូវ២០០៤កែង និងផ្លូវ១០១៩ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វតមួយគ្រឿង ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2BF-5215ធ្វើដំណើរតាមបណ្តោយផ្លូវ១០១៩ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2V-0010បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០១៩ដូចគ្នា ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿនដូចគ្នា ហេីយក៏បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកូរ៉េ ក្រឡាប់ផ្ងាងជើងម្ខាង ចំណែករថយន្តហ្វតរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែក៏សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner