កូវីដ១៩៖ កូរ៉េខាងត្បូងបន្ថយការរឹតត្បិតបន្តិច រលកទី២នៃការឆ្លងលេចចេញ

អត្ថបទដោយ៖
Kien Sereyvuth

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរាយការណ៍ការឆ្លងថ្មីចំនួន៤៥ករណី ដែលភាគច្រើនបានកើតនៅតំបន់ក្រុងសេអ៊ូល មានចំនួនប្រជាជនប្រមាណ៥១លាននាក់ ដែលនៅទីនោះ អាជ្ញាធរកំពុងប្រឹងប្រែងយ៉ាងលំបាកក្នុងការបង្ការការចម្លងថ្មី។

មន្ត្រីសុខាភិបាលព្រមានថា អាជ្ញាធរប្រទេសនេះត្រូវចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតជាលើកទី២នៃជំងឺកូវីដ១៩ ក្រោយពីគេឃើញមានការឆ្លងវីរុសកូរ៉ូណាកើនឡើងយ៉ាងគំហុកនៅតំបន់ទីក្រុងសេអ៊ូល។
ប្រភពបន្ថែមថា ពេលនេះមានចង្វាក់នៃការចម្លងកំពុងកើតឡើងហើយប្រសិនបើគេមិនអាចផ្តាច់វាបានទេ នឹងអាចមានការផ្ទុះរាតត្បាតជាទ្រង់ទ្រាយធំកើតឡើង។ មន្ត្រីបញ្ជាក់ថា ការឆ្លងថ្មីនេះលេចឡើងក្រោយពីអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសង្គម។

សូមរម្លឹកថា ប៉ុន្មានសប្តាហ៍មុននោះ កូរ៉េខាងត្បូងបានប្រកាសពីការជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយមកទល់ពេលនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងជិត១២ម៉ឺននាក់ ស្លាប់២៧៦នាក់ ក្នុងនោះដែរ ភាគច្រើននៃអ្នកជំងឺបានជាសះស្បើយ ប៉ុន្តែចំនួនឆ្លងថ្មីហាក់កើនឡើងវិញ ជាង១ពាន់នាក់ ក្នុងសប្តាហ៍នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner