វិបត្តិ COVID-19 ធ្វើឱ្យក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង ជួបការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន នាអំឡុងពេល០៦ទសវត្សរ៍មកនេះ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ការប្រគល់យន្តហោះទៅដល់អតិថិជនដែលបញ្ជាទិញកាលពីខែឧសភាកន្លងទៅនេះ បានធ្លាក់ចុះបន្ថែមទៀត ដោយក្រុមហ៊ុន ប៊ូអ៊ីង របស់សហរដ្ឋអាម៉េរិក អាចសម្រេចបានតែ០៤គ្រឿងប៉ុណ្ណោះ ខណៈកាលពីខែមេសាវិញ សម្រេចបាន០៦គ្រឿង ដោយសារតែវិបត្តិ COVID-19 នេះបើតាមដោយសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតលើលោកមួយនេះ បានអះអាងថា ការសម្រេចបានលទ្ធផលខាងលើនេះ គឺពិតជាទាបខ្លាំងណាស់ និងមិនធ្លាប់មាននោះឡើយ នាអំឡុងពេល ៦ទសវត្សរ៍មកនេះ ។ ដោយឡែកកាលពីខែឧសភាកន្លងទៅនេះ អតិថិជនមួយចំនួនរបស់ប៊ូអ៊ីង បានលុបចោលការបញ្ជាទិញយន្តហោះសរុប ១៨គ្រឿង ក្នុងនោះក៏មានប្រភេទ MAX ចំនួន១៤គ្រឿងផងដែរ ។

ហើយបើតាមការរំពឹងទុករបស់អ្នកវិភាគនោះ វិស័យអាកាសចរណ៍ និងផលិតកម្មយន្តហោះ នឹងទទួលរងផលប៉ះពាល់បន្តទៀត ចំពោះមុខការរាតត្បាតនៃជម្ងឺ COVID-19 ដែលធ្វើឲ្យចរាចរណ៍ផ្លូវអាកាសទូទាំងពិភពលោក ធ្លាក់ចុះយ៉ាងគំហុកជាប្រវត្តិសាស្ត្រ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner