​អូស្ត្រា​លី​មានបំណង​បញ្ចប់​ការពិនិត្យ​ឡើងវិញ​នូវ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ត្រឹម​ខែ​មករា​ ​មុន​ពេល​អនុម័ត​អោយ​ប្រើ​នៅ​ខែ​មិនា​ ​ឆ្នាំក្រោយ

​អូ​ស្រ្តា​លី​៖​ ​និយ័ត​ករ​ឱសថ​របស់​អូ​ស្រ្តា​លី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និយាយ​ថា​ ​ខ្លួន​កំពុង​ស្ថិតនៅ​ក្នុង​តំ​ណាក់​កាល​ពិនិត្យ​ឡើងវិញ​ ​នូវ​ប្រសិទ្ធិភាព​ ​និង​ ​សុវត្ថិភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​រហូតដល់​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​មុន​ពេល​ដែល​អូ​ស្រ្តា​លី​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ខែ​មិនា​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ប្រធាន​រដ្ឋបាល​គ្រប់គ្រង​មុខ​ទំនិញ​របស់​អូ​ស្រ្តា​លី​លោក​ ​ចន​ ស្គើ​រីត​ ​បាន​និយាយ​ថា​ ​ខ្លួន​ប្រហែលជា​អាច​នឹង​បញ្ចប់​ការពិនិត្យ​ឡើងវិញ​របស់​ខ្លួន​នៅ​ចុងខែ​មករា​ខាងមុខ​ ​ហើយ​បាន​ប្រាប់​បុគ្គលិក​កុំ​អោយ​យក​គំរោង​វិស្សមកាល​ ​ទៅ​សម្រេចការ​ងារ​នេះ​ដែរ​ ​។​

​សូម​ជម្រាប​ថា​ ​ភី​ហ្វីហ្សឺ ​គឺជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ធំ​ៗ​ចំនួន​០​៤​ ​ដែល​អូ​ស្រ្តា​លី​យល់ព្រម​ទិញ​ ​ហើយ​ក្នុង​នោះ​ក៏​រួម​មាន​ក្រុមហ៊ុន​ ​No​v​a​v​a​x, ​As​t​raZe​n​e​ca​ ​និង​ CS​L​ ​L​t​d​ ​ដែល​សុទ្ធសឹងតែ​ទទួល​បាន​ជោគជ័យ​ក្នុង​តំ​ណាក់​កាល​ធ្វើ​តេ​ស្ត​ ​។​ ​យ៉ាងណាមិញ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អូ​ស្រ្តា​លី​លោក​ ក្រេ​ក​ ​ហាន់​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុងស្រុក​ថា​ ​ខែ​មករា​ ​ជា​ពេល​មិនទាន់​សាក​សម​ដើម្បី​ចាប់ផ្តើម​ផែនការ​ចាក់​វ៉ាក់សាំង​នោះ​ទេ​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​យើង​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដំបូងបង្អស់​ ​ដែល​ចាប់ផ្តើម​ជាមួយ​បុគ្គលិក​សុខាភិបាល​របស់យើង​ ​ដែល​នឹង​ត្រូវ​ទទួលការ​យល់ព្រម​នៅ​ក្នុង​ខែ​មីនា​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner