កូរ៉េ​ខាងត្បូង​ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca

​កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​P​L​C ​ដើម្បី​បញ្ជាទិញ​បេក្ខភាព​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​មួយ​នេះ​ ​ស្រប​ពេល​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​កើន​ឡើង​ខ្លាំងជាថ្មីទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​នា​ពេលថ្មីៗនេះ​ថា​ ​ខ្លួន​កំពុង​ស្ថិត​ក្នុង​ការចរចា​ ​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​សកល​ ​ក្នុង​នោះ​រួម​មាន​ ​As​t​raZe​n​e​ca​, ​P​f​i​z​e​r ​និង​ Jo​h​n​son​ & Jo​h​n​son​ ​ដើម្បី​បញ្ជាទិញ​វ៉ាក់សាំង​ដ៏​មានប្រសិទ្ធិភាព​របស់​ពួកគេ​ ​ហើយក៏​បាន​ចាប់ផ្តើម​នីតិវិធី​ត្រួតពិនិត្យ​បឋម​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​កាលពី​ខែ​តុលា​កន្លងទៅ​ផង​ដែរ​ ​។​

បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​យ៉ុ​ន​ហាប់​ ​ដែល​ផ្អែកលើ​ប្រភព​ពី​ម​ន្រ្តី​សុខាភិបាល​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ថា​ ​កិច្ចព្រមព្រៀង​ជាមួយ​ ​As​t​raZe​n​e​ca​ ​ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​នា​ពេលថ្មីៗនេះ​ ​ហើយ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​នឹង​ធ្វើ​ការប្រកាស​ដែល​ទំនងជា​ធ្វើឡើង​នៅ​ស​ប្តាហ៍​ក្រោយ​ ​បន្ទាប់ពី​បញ្ចប់​កិច្ច​ចរចា​ទាំងស្រុង​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner