កីឡាករជម្រើសជាតិថ្នាលកង់ភ្នំ ឃួន បណ្ឌិតបុត្រា បានអំពាវនាវឲ្យកីឡាករ កីឡាការិនីទាំងអស់ បង្កើនការហ្វឹកហាត់នៅផ្ទះ ដើម្បីរក្សាកម្លាំង និងបច្ចេកទេសកុំឲ្យធ្លាក់ នាអំឡុងពេលសំរាកការពារជំងឺកូវីដ-១៩

កីឡាករការិនីថ្នាលជម្រើសជាតិទាំងឈុតធំ និងឈុតថ្នាល គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់អោយខ្លាំងទាំងបច្ចេកទេស និងកម្លាំង ក្នុងជំរុំហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រជែងដណ្តើមមេដាយពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា អំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ នាឪកាសឈប់សំរាកពីការហ្វឹកហាត់ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារ និងបង្កាទប់ស្តាត់ជំងឺកូវីដ-១៩ ។
ជុំវិញការឈប់សំរាកខាងលើនេះ កីឡាករ ឃួន បណ្ឌិត បុត្រា បានអំពាវឲ្យក្រុមជម្រើសជាតិថ្នាល និងជម្រើសជាតិឈុតធំទាំងអស់ បន្តការហាត់ហ្វឹកហ្វឺននៅតាមផ្ទះដោយខ្លួនឯង ដើម្បីពង្រឹងសមត្ថភាព និងការពារការធ្លាក់ចុះកម្រិតបច្ចេកទេស ដែលខិតខំហ្វឹកហាត់កន្លងមក ។

គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា គ្រប់ការជួបជុំ ការហាត់ប្រាណ និងលេងកីឡាទាំងអស់ ត្រូវផ្អាករយៈពេល ២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃ ទី០១ ខែធ្នូតទៅ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលបង្កឲ្យមានការឆ្លងក្នុងសហគមន៍លើកដំបូង កាលពីពេលថ្មីៗ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner