កូវីដ​១​៩​៖​ ​អង់គ្លេស​ចាក់​វ៉ាក់សាំង​ស​ប្តាហ៍​ក្រោយ​ ​តែ​មិនផ្តល់​ឲ្យ​ស្ត្រី​មានផ្ទៃពោះ​ ​និង​កុមារ​ទេ​

អង់គ្លេស​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​វី​រុ​ស​កូ​វី​ដ​១​៩​ ​នា​ដើម​ស​ប្តាហ៍​នេះ​ហើយ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ប៉ុន្តែ​គណៈកម្មការ​ទទួលបន្ទុក​វ៉ាក់សាំង​របស់​អង់គ្លេស​ក៏បាន​បង្ហាញ​ពី​មនុស្ស​អាទិភាព​ដែល​ត្រូវ​ទទួលយក​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​នេះ​ដែរ​ ​ប៉ុន្តែ​គេ​ឲ្យ​ប្រាប់​ថា​ ​ស្ត្រី​មានផ្ទៃពោះ​ ​និង​កុមារ​ ​មិន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ទេ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ ​Sky​ ​News​ ​នៅ​ថ្ងៃ​ទី​៣​ ​ធ្នូ​ ​២​០​២​០​នេះ​។​


​ប្រភព​ថា​ ​ស្ត្រី​មានផ្ទៃពោះ​ ​និង​កុមារ​អាយុ​ក្រោម​១​៦​ឆ្នាំ​នឹង​មិនទាន់​អាច​ផ្តល់​វ៉ាក់សាំង​ឲ្យ​ទេ​ ​សម្រាប់​ដំណាក់កាល​ដំបូង​នេះ​ ​ដើម្បី​សុវត្ថិភាព​។​ ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ​ឬ​ស្ត្រី​ដែល​មាន​ផែ​ន​ការ​ចង់​មាន​បុត្រ​​ក្នុង​ពេល​៣​ខែក្រោយ​នោះ​ ​គឺ​នឹង​មិន​អា​ចចាក់​ដូ​ស​ដំបូង​នេះ​បានទេ​ ​ព្រោះ​គ្មាន​ភស្តុតាង​ថា​ ​វា​មាន​សុវត្ថិភាព​សម្រាប់​ពួកគេ​ទេ​។​ ​សម្រាប់​កុមារ​វិញ​ ​ក៏​មិន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ដែរ​ ​ព្រោះ​កុមារ​ឆ្លង​ក្នុង​ក​ម្រិ​ត​ស្រាល​ ​មិន​ចាំបាច់​ទេ​ ​តែ​បើ​កុមារ​ណា​ដែល​មាន​ហា​ភ័យ​ខ្ពស់​ខ្លាំង​ ​តាមរយៈ​ការ​ចេញ​រោគសញ្ញា​នោះ​ ​ក៏​អា​ចចាក់​ដូ​ស​ដំបូង​នេះ​ដែរ​។​


​គណៈកម្មការ​មួយ​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​អ្នក​ដែល​អាទិភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​នេះ​គឺជា​អ្នកមើល​ថែ​មនុស្សចាស់​ ​បុគ្គល​ពេទ្យ​ ​និង​មនុស្ស​វ័យ​ចំណាស់​ៗ​ ​ដូចជា​ ​៧​០​ឆ្នាំ​ ​ឬ​ជាង​៧​០​ឆ្នាំ​ ​៨​០​ឆ្នាំ​ឬ​ជាង​៨​០​ឆ្នាំ​ ​ហើយ​អាយុ​កាន់តែ​ច្រើន​ក៏មាន​អាទិភាព​បន្តបន្ទាប់​។​


​អង់គ្លេសនឹង​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ ​ក្នុង​ដើមស​ប្តាហ៍​ក្រោយបាន​ ​បន្ទាប់ពី​អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner