ជម្រើសជាតិថ្នាលសូហ្វតិន្នីស៣រូប ត្រូវក្មេងទំនើងមួយក្រុម កាប់របួសធ្ងន់ធ្ងរពេលចេញ ពីប្រឡងមធ្យមសិក្សាបឋមភូមិ

កីឡាករថ្នាលជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ចំនួន៣រូប រួមមាន៖ កីឡាករ រស់ សារ៉ាត់, គង់ សុចិន និងកីឡាករ បូរ សុខរ័ត្ន ត្រូវបានក្មេងទំនើងមួយក្រុម (មិនស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយ កាំបិត និងដាវ ដេញកាប់តាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកេង ត្រង់ ចំណុចអាគារ៤២ជាន់ ម្តុំផ្សារទំនើបឡាក់គី ប្រមាណម៉ោង៧យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមប្រភពខាងលើ បានឲ្យដឹងថា ពួកគេទាំង៣រូប ចេញពីប្រឡងមធ្យមសិក្សាបឋម ភូមិ (ឌីប្លូម) បំណងធ្វើដំណើរទៅផ្ទះ លុះមកដល់បណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹង កេងកេង ត្រង់ចំណុចអាគារ៤២ជាន់ ម្តុំផ្សារទំនើបឡាក់គី គឺពួកគេត្រូវក្មេងទំនើងមួយក្រុមកាប់ប្រហារ បណ្តាលឱ្យកីឡាករ បូរ សុខរ័ត្ន រងរបួសប្រេះលលាដ៍ក្បាលធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងក្នុងថ្នុកឈាម ឯ កីឡាករ គង់ សុចិន រយះស្មាខាងស្តាំដេរ១១ថ្នេរ និងកីឡាករ រស់ សារ៉ាត់ ដាច់មេដៃខាងស្តាំ និងដាច់រយៈស្មាខាងឆ្វេងធ្ងន់ធ្ងរ ។ បច្ចុប្បន្ន ពួកគេទាំង៣ កំពុងទទួលការសង្គ្រោះព្យាបាល នៅ មន្ទីពេទ្យកាល់ម៉ែត្រ ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏ដូចជាសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃជាប្រធាន ស្នើរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយអន្តរាគមន៍វែកមុខជនដៃដល់ និងបក្សពួកដែលសុទ្ធសឹងជាក្មេងទំនើងបង្កហេតុ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

យើងខ្ញុំពិតជាមានអារម្មណ៍ សោកស្តាយយ៉ាងខ្លាំងដែលហេតុការណ៍នេះ បានកើតឡើងចំពោះកីឡាករជម្រើសជាតិថ្នាលសូហ្វតិន្នីសកម្ពុជា ដែលមានសក្ដានុពល និងជាធនធានរបស់ជាតិយើង ត្រៀមសម្រាប់ប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ជាពិសេសស៊ីហ្គេម ២០២៣ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner