ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមយកសំណាក អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួងសុខាភិបាល ប្រកាសដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចទៅធ្វើតេសលើកទី២ នៅទីតាំង២កន្លែងទី១៖ នៅក្នុងក្រសួងមហាផ្ទៃ និងទី២៖ នៅស្តាតអូឡាំពិក។

លោកលោកជំទាវ យក់ សម្បត្តិ បានថ្លែងបញ្ជាក់ឲ្យដឹងថា «សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមទីតាំងដែលបានកំណត់សម្រាប់រាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ និងទីលានស្តាតអូឡាំពិក។

ក្រសួងសុខាភិបាល បានកំណត់ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner