រដ្ឋបាលសាលាខេត្តសៀមរាប នាំយកម៉ាស់​ចំនួន១៨ពាន់ម៉ាស់ ទៅចែកជូន​ប្រជាពល​រដ្ឋនៅតាមទីប្រជុំជន និងទីសាធារណៈ ក្នុងក្រុងសៀមរាប

អត្ថបទដោយ៖
ជា សេឌី

ដើមី្បអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិ    បាល ព្រមទាំងវិធានការណែនាំរបស់ឯកឧត្តមអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០   រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្តល់នូវម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ ជែលចំនួន ១៥០កេស ស្មើ ៣ពាន់៧៥០ដប និង មុងជ្រលុកថ្នាំ ៣ពាន់មុង ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១២ក្នុងខេត្តសៀមរាប ដើមី្បយកទៅប្រើប្រាស់ និង ចែកចាយជូនប្រជាពលរដ្ឋ នៅតាមទី ប្រជុំជន  ។

ក្នុងនោះរដ្ឋបាលសាលាខេត្ត សហការជាមួយរដ្ឋបាលសាលាក្រុង  សាលាសង្កាត់បាននាំយកនូវ ម៉ាស់ ចំនួន១៨ពាន់ម៉ាស់ ទៅចែកជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងទីសាធារណៈក្នុងក្រុងសៀមរាប ចំនួន២គោលដៅ ក្នុងនោះគោលដៅផ្សារចាស់ ដឹកនាំដោយឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត គោលដៅផ្សារលើធំថ្មី ដឹកនាំដោយឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកចៅសង្កាត់ស្វាយដង្គំ និង ចៅសង្កាត់ ស្លក្រាម រួមទាំងមន្ត្រីសាលាក្រុងផងដែរ ។

ឯកឧត្តមទាំងពីរ ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនជាអាជីវករលក់ ដូរតាមតូបក្នុងផ្សារទាំងពីរ និង បងប្អូនអតិថិជនដែលបានចូលមកកាន់ទីផ្សារទិញនូវបន្លែបង្កា ម្ហូបអាហារ រួមទាំងបងប្អូន លក់ដូនៅតាមរទេះរុញ ម៉ូតូកង់បី និង រឺម៉ក់ម៉ូតូកង់បីដឹកភ្ញៀវ ព្រមទាំងផាស្អាប់  សុំឲ្យពួកគាត់បង្កើននូវការប្រុងប្រយ័ត្ននូវគ្រប់ វិនាទី ដោយគោរពឲ្យបាននូវវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើអនាម័យដោយលាងដៃនឹង ទឹកសាប៊ូ , អាល់កុល ឬ ជែល និងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវទៀតផង ។ ឯកឧត្តមទាំងពីរក៏បានលើកនូវប្រសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងឱកាសសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីពេលថ្មីៗកន្លងមកនេះ ដោយបញ្ជាក់ ការសង្ស័យមាន វាប្រសើរជាងថាអត់មាន ដើមី្បបង្កើនការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៅក្នុងសហគមបន្តទៀត ។  ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការក្រើនរំលឹងផងដែរថា យើងគ្រប់គ្នាភ្លេចកូវិដបាន តែកូវិដវាមិនភ្លេចយើងឡើយ ។  ដោយកត្តានេះហើយដែលរដ្ឋបាលខេត្តសៀមរាប ត្រូវបង្កើនការយកចិត្តទុក ដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់នៃជម្ងឺកូវិដ១៩ កុំឲ្យមានការរីករាលដាលចូលទៅសហគម  ដោយបានចុះ មកធ្វើចែកម៉ាស់ជូនបងប្អូន ដោយមិនបានប្រកាន់និន្នាការនយោបាយ ពូជសាសន៍អ្វីនោះឡើយ ។ ឯកឧត្តមក៏បានធ្វើការ បញ្ជាក់ថា នៅខេត្តសៀមរាបបងប្អូនបានធ្វើចត្តាឡីស័ក ដែលមានការពាក់ព័ន្ធ  ទៅនឹងព្រឹត្តិការណ៍ (សហគម ២៨វិច្ឆិកា) គឺលទ្ធផល អវិជ្ជមានទាំងអស់  សូមបងប្អូនកុំជឿទៅតាមព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងសង្គម ព្រមទាំងសំណូមពរឲ្យបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ក្នុងការរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺកូវិដ១៩  កុំឲ្យចូលជាសហគម ដូច្នេះសុខភាព ជាកត្តាចំបងសម្រាប់យើងគ្រប់ៗគ្នា ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner