រដ្ឋបាលខណ្ឌចំការមន បន្តចែកម៉ាស ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលត្បាតនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កាលរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, នាយក នាយករងរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ , នគរបាលប៉ុស្ដិ៍ទន្លេបាសាក់ និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌចំការមន បន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងវិថី គោលដៅតាមបណ្ដោយមហាវិថីព្រះសុធារស នៅមុខសកលវិទ្យាល័យ បៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

ការចុះចែកម៉ាសជូនប្រជាពលរដ្ឋនេះដែរ គឺធ្វើឡើងក្រោយពីទទួលបានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រើប្រាស់គ្រប់យន្តការ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចុះចែកម៉ាស់ និងផ្សព្វផ្សាយអំពីវិធានការការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសហគមន៍។

ក្នុងឱកាសនេះ លោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍ឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

ដូចនេះ ជាការសំណូមពររបស់រដ្ឋបាលខណ្ឌចំការមន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសអោយបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា ដើម្បីការពារជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាសចំនួន ២លានម៉ាសបន្ថែមទៀត ដោយម៉ាស១លាន ផ្ដល់រដ្ឋបាលរាជធានីភ្នំពេញ និង១លានទៀតដល់ខេត្តសៀមរាប សម្រាប់ចែកជូនប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពេលចាកចេញពីផ្ទះពាក់ម៉ាសលាងដៃសាប៊ូ និងអាល់កុល ឬជែល ត្រូវរស់នៅដោយមានអនាម័យគ្រប់គ្នា ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner