Apple កំពុងបើកការស៊ើបអង្កេត ក្រោយទូរស័ព្ទ iPhone 12 ជាច្រើនជួបបញ្ហាសេវា 5G និង 4G
អាមេរិក៖ អំឡុងវេទិការ Forum របស់ Apple មានអតិថិជន និងអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារថា ទូរស័ព្ទ iPhone 12 របស់ពួកគេ បានជួបបញ្ហាបាត់សេវានៅពេលប្រើប្រព័ន្ធ 5G និង 4G ជាពិសេសគឺប្រើជាមួយក្រុមហ៊ុន Verizon និង AT&T នេះបើតាមសារព័ត៌មាន GSM Arena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។
ទន្ទឹមគ្នានេះ ក៏មានអ្នកប្រើនៅតាមបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ក្រៅពីសហរដ្ឋអាមេរិកក៏បានបញ្ចេញសារដូចគ្នានេះផងដែរ ដោយភាគច្រើនគឺបាត់សេវ៉ាតែម្តង នៅពេលពួកគេប្រើប្រព័ន្ធ 5G ។ បើតាមអ្នកជំនាញនោះ វាប្រហែលជាមកពីការផលិត iPhone 12 របស់ Apple មិនទាន់សមស្របទៅតាមស្ថានការណ៍ ឬបរិបទនៃបច្ចេកវិទ្យា 5G ពោលគឺបច្ចេកវិទ្យា និងបច្ចេកទេសនៅមិនទាន់ដំណើការស៊ីគ្នាល្អ ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមហ៊ុន Apple បានឆ្លើយបតថា នៅពេលនេះក្រុមហ៊ុនអ្នកជំនាញកំពុងតែធ្វើការស៊ើបអង្កេត និងស្វែងរកមូលហេតុ ៕


