អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥១ម៉ឺននាក់ និងជាសះស្បើយជាង៤៥លាន៣៦ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៥លាន៥១ម៉ឺន៥ពាន់៤៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥១ម៉ឺន១ពាន់៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៥លាន៣៦ម៉ឺន៣ពាន់៥៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៥៣ម៉ឺន៤ពាន់៦៣២នាក់ ស្លាប់ចំនួន២៨ម៉ឺន២ពាន់៨២៨នាក់ និងជាសះស្បើយចំនួន៨លាន៥៦ម៉ឺន១ពាន់៣៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៥៧ម៉ឺន១ពាន់៧៨០នាក់ ស្លាប់ចំនួន១៣ម៉ឺន៩ពាន់២២៧នាក់ និងជាសះស្បើយ៩លាន១ម៉ឺន៥ពាន់៦៨៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៤៨ម៉ឺន៧ពាន់៥១៦នាក់ ស្លាប់១៧ម៉ឺន៥ពាន់៣០៧នាក់ និងជាសះស្បើយ៥លាន៧២ម៉ឺន៥ពាន់១០នាក់ ៕


