ថ្ងៃនេះក្រសួងសុខាភិបាល ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី១២ មិថុនា២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩  ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩  ១២៦នាក់ដដែល ចំនួនសម្រាកនៅពេទ្យសល់១នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៥ នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។

យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ២៥៨៨៤នាក់ ស្មេីនឹង១៥៥៩នាក់  ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ  ១១៥៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner